ប្រទេសអាហ្វហ្កានីស្ថាន៖ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារមាន ខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធសរុបចំនួន៦៣នាក់ដែលមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដាក់អាវុធ និងចុះចាញ់អាជ្ញាធរសន្តិសុខនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន។
មន្ត្រីសន្តិសុខជាន់ខ្ពស់លោក ម៉ូហាម៉ាដ បារស្ហៀរ និយាយថា ទាក់ទិនទៅនឹងការលើកលែងទោសដល់ក្រុមបះបោរដែលចុះចាញ់កន្លងមក អតីតក្រុមសកម្មប្រយុទ្ធទាំងនោះនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ប្រសិនបើពួកគេបំពានច្បាប់ ឬរំខានដល់សន្តិសុខក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដដែលមានបន្ថែមខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធច្រើនជាង៦០០នាក់ដែលមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានលើកទង់ជ័យស និងប្រគល់ខ្លួនឲ្យអាជ្ញាធរសន្តិសុខនៅភាគខាងកើតខេត្តណានហ្គាហារក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២