កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ១១នាក់

0

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃអង្គារ កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) បានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប១១នាក់នៅតំបន់អែល អេដដិ នៅក្បែរទីក្រុងគីស ម៉ាយ៉ូ នៅតំបន់ភាគខាងត្បូងប្រទេស។

លោក អារ៉ា​ប់ ដិកអាមិដ មេបញ្ជាការកងទ័ពជាតិសូម៉ាលីរបស់អង្គភាពដាណាបទី១៦ ប្រចាំតំបន់​ បានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិថា កម្លាំងទ័ពចាប់អ្នកប្រយុទ្ធ២នាក់ផ្សេងទៀត និង​រក​ឃើញ​អាវុធ​មួយចំនួនក្នុង​អំឡុង​ពេល​ប្រតិបត្តិការ។

លោក អាមិដ និយាយថា៖ “យើងបានរកឃើញកាំភ្លើងវែងប្រទេស AK 47 ចំនួន៦ដើម និងកាំភ្លើងវែងប្រភេទ PKM ចំនួន១ដើម បន្ទាប់ពីធ្វើប្រតិបត្តិការពិសេសនៅក្បែរទីក្រុងគីសម៉ាយ៉ូនៅក្នុងតំបន់ឡូវើរចូប៉ា”។ លោកបន្ថែមថា ទាហាននឹង​ពង្រឹង​ប្រតិបត្តិការ​យោធាដើម្បី​បណ្តេញ​ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាប ដែលកំពុងរត់គេចនៅក្នុងតំបន់ចូបាលេន និងតំបន់ភាគនិរតីនៃរដ្ឋ ។

ប្រតិបត្តិការនេះធ្វើឡើងថ្ងៃបន្ទាប់ពីកម្លាំងវរជនចាប់ខ្លួនមេបញ្ជាការជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបដែលជាប់ចោទពីបទបង្កប់មីន និងគ្រឿងផ្ទុះជាច្រើននៅក្នុងតំបន់ឡូវើរស្ហារប៊ែល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចុះផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here