យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី

0

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃពុធ មានមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅបុស្ត៍ត្រួតពិនិត្យក្នុងទីក្រុងម៉ូហ្កាឌីស្យូ ប្រទេសសូម៉ាលី។

ស្នងការនគរបាលស្រុក វ៉ាតថា ណាបាដា លោកស្រី ហ្សីណាប ម៉ូហាម៉ាត់ វើរសាមមេ បានបញ្ជាក់ពីឧបទ្ទវហេតុនេះដោយនិយាយថា លោកស្រីរួចផុតពីការវាយប្រហារ ប៉ុន្តែ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ទាហាន​ដែល​​ស្លាប់ និង​អ្នក​រង​របួស។

លោកស្រី វើរសាមមេ រៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានតាមទូរស័ព្ទចេញពីកន្លែងកើតហេតុដែលនៅក្បែរកន្លែងបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបធ្លាប់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនៅក្នុងរដ្ឋធានី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here