ទាហានអ៊ីរ៉ាក់សម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៩នាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់និយាយថា ទាហានអ៊ីរ៉ាក់សម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៩នាក់កាលពីថ្ងៃពុធ អំឡុងពេលប្រតិបត្តិការនៅភាគខាងជើងខេត្តកឺកុក។

ទាហានអ៊ីរ៉ាក់បានឡោមព័ទ្ធក្រុមសកម្មប្រយុទ្ធ៩នាក់ដែលលាក់ខ្លួននៅក្នុងរូងក្រោមដីនៅភ្នំក្រ (Kraw) ដែលស្ថិតនៅចម្ងាយប្រមាណ២៥៩គីឡូម៉ែត្រ​ភាគខាងជើងនៃទីក្រុងបាកដាដ និងបានបំផ្ទុះរូងក្រោមដីនោះ និងសម្លាប់ក្រុមសកម្មប្រយុទ្ធទាំងអស់នៅខាងក្នុង។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយម ដើម្បីបង្ក្រាបសកម្មភាពដ៏ខ្លាំងខ្លារបស់ពួកគេ។
គួរំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពី កងកម្លាំងអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលនៅសេសសល់បានបង្កប់ខ្លួននៅក្នុងតំបន់កណ្តាលទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយថែមទាំងបានវាយឆ្មក់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here