ទាហាន ៨នាក់ស្លាប់​ និង ១៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារភេរវកម្ម

0

ប្រទេសតូហ្គោ៖ រដ្ឋាភិបាលប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា ទាហាន៨នាក់ត្រូវបានសម្លាប់ និង១៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណកាលពីព្រឹកថ្ងៃពុធនៅភាគខាងជើងប្រទេសតូហ្គោនៅជិតព្រំដែនប្រទេស បួគីណា ហ្វាសូ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា នៅព្រឹកថ្ងៃពុធម៉ោងប្រមាណជា៣ទាបភ្លឺ នៅទីតាំងរបស់ក្រុមប្រឆាំងភេរវកម្មក្នុងខេត្តឃេផេនចលស្ថិតនៅភាគខាងជើងប្រទេសតូហ្គោ គឺជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ឃោរឃៅដែលធ្វើឡើងដោយក្រុមមិនស្គាល់អត្តសញ្ញាណ និងប្រដាប់ដោយអាវុធធន់ធ្ងន់។ ការវាយប្រហារនេះបណ្តាលឱ្យសមាជិកកម្លាំងសន្តិសុខ៨នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួស។ “រដ្ឋាភិបាលថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏កំសាក និងព្រៃផ្សៃនេះ ដោយធានា​ដល់​ប្រជាជន​ទាំងអស់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​កងកម្លាំង​ការពារ ​និង​កម្លាំងសន្តិសុខ​ដើម្បី​ការពារ​ប្រទេស។”

គួររំលឹកផងដែរថា ប្រទេសតូហ្គោមានព្រំប្រទល់ជាប់ភាគខាងជើងនៃប្រទេស បួគីណា ហ្វាសូ ដែលគឺជា​ប្រទេស​អាហ្វ្រិក​ខាង​លិចក្នុងតំបន់សាហេល ដែលធ្លាប់​បាន​ប្រឈម​មុខជាមួយ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ២០១៥៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here