ប្រទេសម៉ាលី៖ កងទ័ពនិយាយកាលពីថ្ងៃពុធថា ទាហានម៉ាលី៤នាក់ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃ។
យោងតាមការប្រកាសនៅលើគេហទំព័រផ្លូវការរបស់កងកម្លាំងប្រដាប់អាវុធម៉ាលី (FAMa) បានឲ្យដឹងថា សោកនាដកម្មបានកើតឡើងកាលពីព្រឹកថ្ងៃពុធខណៈដែលកម្លាំងល្បាតសន្តិសុខរបស់កម្លាំងប្រដាប់អាវុធម៉ាលីជាន់ចំគ្រាប់បែកកែច្នៃនៅក្នុងតំបន់ឌីជេន បណ្តាលឱ្យស្លាប់៤នាក់ និងរបួសម្នាក់។
នៅក្នុងហេតុការណ៍ផ្សេងទៀត កាលពីថ្ងៃចន្ទក្មេង២នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួស ដោយការបាញ់គ្រាប់ផ្លោងដោយក្រុមភេរវករប្រដាប់អាវុធ (GAT) នៅក្នុងតំបន់ឌីអនឌីអ័រ រួមទាំងនៅកណ្តាលប្រទេសម៉ាលី។
គួររំលឹកផងដែរថា ប្រទេសម៉ាលីប្រឈមនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ ដោយការបះបោរ ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់សែននាក់ផ្សេងទៀត នៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន huaxia ចេញផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២