កម្លាំងសូម៉ាលីសម្លាប់ក្រុមភេរវករ អាល់ ស្ហាបាប១៧នាក់

0

ប្រទេសសូម៉ាលី៖ ក្រុមមន្ត្រីនិយាយនៅថ្ងៃព្រហស្បតិ៍ថា កម្លាំងសន្តិសុខសូម៉ាលីសម្លាប់ក្រុមភេរវករ អាល់ ស្ហាបាប១៧នាក់ និងបណ្តាលឱ្យរបួសជាច្រើននាក់ផ្សេងទៀតក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខនៅភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃពុធ។

កម្លាំងទ័ពជាតិសូម៉ាលី (SNA) ប្រាប់ភ្នាក់ងារវិទ្យុម៉ូហ្គាឌីស្យុថា ប្រតិបត្តិការសន្តិសុខដែលធ្វើ ឡើងដោយកម្លាំងពិសេស ដាណាប ថែមទាំងបានបំផ្លាញទីតាំងលាក់ខ្លួនចំនួន៨កន្លែងរបស់ក្រុមភេរវករ អាល់ ស្ហាបាប នៅរដ្ឋភាគខាងត្បូង និងភាគនិរតី។

វិទ្យុចេញផ្សាយថា “ក្រុមភេរវករ​ អាល់ ស្ហាបាប ១៧នាក់ត្រូវបានសម្លាប់ និងកន្លែងលាក់ខ្លួនរបស់ពួកគេ​ ចំនួន៩កន្លែងត្រូវបានបំផ្លាញចោលនៅក្នុងប្រតិបត្តិការសន្តិសុខពិសេសដែលធ្វើឡើងដោយមេបញ្ជាការទ័ពជាតិសូម៉ាលី នៅរដ្ឋចូបាលេន និងនៅភាគនិរតីនៃប្រទេសសូម៉ាលី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ​”។

កងកម្លាំងរដ្ឋាភិបាលបានបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ អាល់ ស្ហារបាប ដោយបានស្តីបន្ទោសចំពោះការវាយប្រហារជាបន្តបន្ទាប់ ដែលកំណត់គោលដៅលើសហភាពអាហ្វ្រិក និងមូលដ្ឋានសំខាន់ៗរបស់រដ្ឋាភិបាល រួមទាំងទីសាធារណៈជាច្រើនកន្លែងនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ និងទីតាំងផ្សេងទៀតនៅទូទាំងប្រទេស។

ប្រតិបត្តិការ​កាន់តែច្រើនកើតឡើងនៅមុនពេល​បោះឆ្នោត​ប្រធានាធិបតី​ ដែល​ធ្លាប់បាន​ពន្យារ​ពេល​ជា​យូរ​មក​ហើយ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើងនៅ​ក្នុងរាជធានី​ម៉ូហ្កាឌីស្យុ​នៅ​ថ្ងៃ​អាទិត្យ។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលបានជំទាស់នឹងដំណើរការបោះឆ្នោតដែលកំពុងបន្ត បានកំណត់​គោលដៅវាយប្រហារជាបន្តបន្ទាប់ទៅ​លើប្រតិភូ​ក្នុង​ការ​ប៉ុនប៉ង​​រំខាន​ដល់​ដំណើរការ​បោះឆ្នោត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here