ប្រទេសស៊ីរី៖ សមាជិកកងជីវពល QSD គាំទ្រដោយសហរដ្ឋអាមេរិកម្នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនៅតំបន់ តាល ហាមីស ក្នុងទីក្រុងហាសាកា។
ប្រភពព័ត៌មាននៅក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ការវាយប្រហារធ្វើឡើងដោយជនមិនស្គាល់អត្តសញ្ញាណដោយប្រើកាំភ្លើងយន្ត ដែលបានកំណត់គោលដៅលើរថយន្តដឹកក្រុមកងជីវពល QSD នៅក្បែរភូមិអាល់ ខាវឡា នៅតំបន់ តាល ហាមីស ភាគខាងត្បូងទីក្រុងខ្វាម៉ីសលី។ ការវាយប្រហារនោះសម្លាប់សមាជិកកងជីវពលម្នាក់ និងបង្ករបួសដល់សមាជិក២នាក់ផ្សេងទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២