របបតួកគី សម្លាប់ពលរដ្ឋម្នាក់នៅតំបន់ អាល់ ម៉ាលីគីយ៉ា

0

ប្រទេសស៊ីរី៖ ពលរដ្ឋម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពីរងការបាញ់ប្រហារដោយឆ្មាំយាមព្រំដែននៃរបបតួកគីនៅក្បែរភូមិម៉ូសាឡាមក្នុងតំបន់ អាល់ ម៉ាលីគីយ៉ា ភាគឦសាននៃទីក្រុងហាសាកា។

ប្រភពព័ត៌មាននៅក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា “សមាជិកឆ្មាំព្រំដែននៃរបបតួកគី បានបើកការបាញ់ប្រហារដោយកាំភ្លើងរបស់ពួកគេទៅលើពលរដ្ឋម្នាក់ក្នុងវ័យសាមសិបរបស់គាត់នៅ ពេលដែលគាត់ស្ថិតនៅក្នុងភូមិម៉ូសាឡាមនៅលើដងទន្លេថៃហ្គ្រីស ហើយគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង”។
ហេតុការណ៍វាយប្រហារស្រដៀងគ្នានេះធ្លាប់កើតឡើងកាលពីប៉ុន្មានឆ្នាំមុន ដោយនៅក្នុង​នោះ​​ពលរដ្ឋជាច្រើន​នាក់​មក​ពី​ភូមិ និង​ទីប្រជុំជន​ស៊ីរី ដែលស្ថិតនៅ​ជាប់​ព្រំដែន​ជាមួយប្រទេស ​​តួកគី​ត្រូវកម្លាំងនៃរបបតួកគីសម្លាប់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចេញផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here