ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយតួកគី និងទាហានស៊ីឈ្នួលនៃអង្គភាពភេរវកម្មរបស់ពួកគេ បានបើកការវាយប្រហារថ្មីទៅលើភូមិមួយចំនួននៅតំបន់ភាគពាយ័ព្យនៃខេត្តហាសាកា។
ប្រភពព័ត៌មាននៅក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករដែលមានទំនាក់ទំនងជាមួយពួកគេ បានទម្លាក់គ្រាប់បែកនិងបាញ់កាំភ្លើងធំទៅលើផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើននៅក្នុងភូមិតាល អាល់ វើដ និងភូមិ ខាបិត អាល់ ស្ហារ នៅភាគខាងត្បូងនៃទីក្រុងអាប៊ុ រ៉ាស៊ីន ភាគពាយ័ព្យនៃខេត្តហាសាកា។
ប្រភពដដែលក៏បានបន្ថែមឱ្យដឹងទៀតថា ការឈ្លានពានរបស់កម្លាំងតួកគីបានពង្រីកការវាយប្រហារទៅកាន់ភូមិអាល់ ប៉ានណាចាស់ ភូមិអាល់ ដាដារ៉ា ភូមិអាល់ ឃេយេហ្វ និងភូមិអាល់ ថាវ៉ីឡាស់ នៅភាពពាយ័ព្យខេត្តថាល ថាម័រ ហើយបណ្តាញថាមពលមួយចំនួន រងការខូចខាតដោយសារតែការទម្លាក់គ្រាប់បែកនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២