ប្រទេសស៊ីរី៖ ក្មេង៣នាក់រងរបួសនៅពេលដែលគ្រាប់មីនបន្សល់ដោយក្រុមភេរវករទុកចោល បានផ្ទុះនៅក្នុងទីក្រុងអេងគល នៅតំបន់ភាគខាងជើងនៃទីក្រុងដារ៉ា។
ភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា “ក្មេង៣នាក់រងរបួសបន្ទាប់ពីគ្រាប់មីនបង្កប់បានផ្ទុះឡើងខណៈដែលពួកគេដើរនៅក្នុងទីក្រុងអេងគល ហើយក្មេងម្នាក់ក្នុងចំណោមក្មេងទាំង៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ”។
នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់របស់ពួកគេ ក្រុមភេរវករបានបង្កប់គ្រាប់មីន និងគ្រឿងផ្ទុះកែច្នៃ នៅតាមផ្ទះ នៅលើដងផ្លូវ និងនៅតាមតំបន់ដីកសិកម្មមុនពេលពួកគេត្រូវបានកម្ចាត់ចេញ ដោយមានចេតនាបង្កឲ្យមានគ្រោះថ្នាក់បំផុតដល់ប្រជាជនដែលវិលត្រឡប់ទៅក្នុងតំបន់ដែលបានរំដោះចេញពីក្រុមភេរវករ ឬដើម្បីបំភ័យ និងរារាំងប្រជាជនមិនឲ្យត្រឡប់ទៅវិញ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២