ប្រទេសអេត្យូពី៖ ក្រុមឧទ្ទាម ២៣៣នាក់លើកទង់ជ័យស

0

ប្រទេសអេត្យូពី៖ ទាហានអេត្យូពីនិយាយកាលពីថ្ងៃអាទិត្យថា ជនសង្ស័យជាក្រុមឧទ្ទាមអូរូម៉ូស លីបឺរេស្ហិន អាមី (Oromo Liberation Army) ដែលហៅកាត់ថា អូអិលអេ (OLA) សរុបចំនួន២៣៣នាក់​ បានលើកទង់ជ័យសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

នៅក្នុង​សេចក្តីថ្លែងការ​ណ៍​ព័ត៌មាន កម្លាំងការពារជាតិអេត្យូពីបាននិយាយថា ក្រុមឧទ្ទាម
អូអិលអេ ៥នាក់ត្រូវបានចាប់ខ្លួន និង៤៤នាក់ផ្សេងទៀតត្រូវបានបង្ក្រាបនៅក្នុងប្រតិបត្តិការថ្មីៗនៅក្នុងតំបន់អូរ៉ូមៀ ភាគខាងជើងតំបន់ស្ហូវ។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមថា កម្លាំងការពារជាតិអេត្យូពីកំពុងធ្វើការជាមួយ​មនុស្សចាស់នៅក្នុងតំបន់ ដើម្បីបញ្ចុះបញ្ចូលសមាជិកក្រុមឧទ្ទាមអូអិលអេ ដែលនៅសល់ឱ្យដាក់អាវុធចុះ។

គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមអូអិលអេ គឺជាក្រុមបំបែកខ្លួនចេញពីអតីតក្រុមឧទ្ទាមអូរ៉ូមមូ លីបឺរេស្ហិន ហ្វ្រាន់ (OLF) ដែលជាគណបក្សនយោបាយប្រឆាំង ដែលបានអះអាងថាប្រយុទ្ធដើម្បីសិទ្ធរបស់ជនជាតិភាគតិចអូរូម៉ូស ដែលមានសមាជិកចំនួនប្រមាណជា ៣៥ភាគរយនៃប្រជាជនអេត្យូពី។ ប្រជាជនអេត្យូពីមានចំនួនសរុបច្រើនជាង១១០លាននាក់។

ក្រុមឧទ្ទាមអូអិលអេ មានសមាជិកសរុប ៣,០០០នាក់ ធ្វើប្រតិបត្តិការនៅភាគខាងលិច និងភាគខាងត្បូងតំបន់អូរ៉ូមៀ ដែលជាមាតុភូមិរបស់ជនជាតិដើមភាគតិចអូរូម៉ូស។ នៅខែឧសភា​ ឆ្នាំ២០២១ សភាអេត្យូពីបានបោះឆ្នោតចាត់ទុកថាក្រុមឧទ្ទាមអូអិលអេគឺជាក្រុមភេរវករ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here