ទាហាន និងភេរវករម្នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅភាគពាយ័ព្យប្រទេស ប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសោរ៍ថា​   
ទាហានម្នាក់ និងសមាជិកភេរវករម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកម្លាំង
សន្តិសុខ និងក្រុមភេរវករ នៅភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ខេត្តខាយប័រ ផាកថុនវ៉ា
ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានលើកឡើងនៅក្នុង
សេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលបាញ់គ្នា សមាជិកភេរវករម្នាក់ត្រូវបានសម្លាប់់។

ISPR និយាយថា ទាហានម្នាក់ដែលស្លាប់នោះ មានអាយុ ៣២ឆ្នាំ ជាប្រជាជនរស់នៅក្នុងស្រុកឆាសាដដា។

យោងតាមសេចក្តីថ្លែងការណ៍បានឲយដឹងថា អាវុធ និងគ្រាប់រំសេវ ត្រូវបានរឹបអូសពីក្រុមភេរវករ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានXinhua ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here