ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣០នាក់រត់ចេញពីពន្ធនាគាររបស់ក្រុមឃឺដនៅទីក្រុងរ៉ាកា

0

ប្រទេសស៊ីរី៖ កាសែតអនឡាញគាំទ្ររដ្ឋាភិបាលអាល់ វ៉ាថាន (al-Watan) បានចុះផ្សាយថាអ្នកទោសសរុប៣០នាក់នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានរត់ចេញពីពន្ធនាគារដែលគ្រប់គ្រងដោយអង្គភាពការពារប្រជាជនឃឺដស៊ីរីនៅភាគខាងជើងខេត្តរ៉ាកាកាលពីថ្ងៃអាទិត្យ។

កាសែតដដែលបានរាយការណ៍ថា អ្នកទោសក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានរត់គេចចេញពីពន្ធនាគារកណ្តាលនៅភាគខាងជើងនៃទីក្រុងដោន (dawn)។
កម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដ ដែលហៅកាត់ថា (SDF) បានបំបែកកម្លាំងគ្នាដើម្បីស្វែងរកអ្នកទោសរត់គេចខ្លួនទាំងនោះ និងវាយឆ្មក់នៅទីតាំងជុំវិញតំបន់នោះ។
គួររំលឹកផងដែរថា ទីក្រុងរ៉ាកា ធ្លាប់ជាអតីតរាជធានីមិនផ្លូវការរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម រហូតដល់ឆ្នាំ២០១៧នៅពេលដែលកម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដដែលគាំទ្រដោយសហរដ្ឋអាមេរិកដណ្តើមបានការគ្រប់គ្រង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua​ ចុះផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here