ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយតួកគី និងអង្គការភេរវកររបស់ពួកគេ បានវាយប្រហារលើតំបន់មួយចំនួននៅភាគពាយ័ព្យនៃខេត្តហាសាកា។
ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុម ភេរវកររបស់ពួកគេបានវាយប្រហារដោយកាំភ្លើងធំកំណត់គោលដៅទៅលើភូមិអាលថាវីឡានៅក្នុងទីក្រុងថាលថាម័រ ភាគពាយ័ព្យនៃខេត្តហាសាកា បង្កការខូចខាតដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតរបស់ប្រជាជន។
គួរបញ្ជាក់ផងដែរថា កម្លាំងគ្រប់គ្រងដោយតួកគីវាយប្រហារម្តងហើយម្តងទៀតទៅលើតំបន់មួយចំនួននៅភាគពាយ័ព្យនៃខេត្តហាសាកាបណ្តាលឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលមានដូចជាបណ្តាញទឹក ភ្លើង និងផ្លូវជាច្រើនខ្សែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២