វាយប្រហារដោយគ្រាប់រ៉ូកែតសំដៅទៅលើមូលដ្ឋានទួរគី និងទីតាំងកងកម្លាំងប៉េសមឺហ្គា

0

សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃអាទិត្យនេះថា មានហេតុការណ៍វាយប្រហារដោយគ្រាប់រ៉ូកែតមួយបានកើតឡើងលើមូលដ្ឋានតួកគី និងទីតាំងរបស់កងកម្លាំងប៉េសមឺហ្គា(Peshmerga) ដែលស្ថិតនក្នុងតំបន់ឃឺដ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។

កងកម្លាំងប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ូកែតចំនួន២គ្រាប់ធ្លាក់នៅជិតកងពលតូចលេខ១១២ របស់កងកម្លាំងប៉េសមឺហ្គា ហើយពីរគ្រាប់ផ្សេងទៀតធ្លាក់នៅខាងក្រៅមូលដ្ឋានហ្សីលកាន (Zilkan) ដែលជាទីតាំងលំនៅដ្ឋានរបស់កងកម្លាំងទួរគីក្នុងទីក្រុងនីនីវ៉ា (Ninevah)។

​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មិនទាន់​មាន​ការ​រាយការណ៍អំពីអ្នក​រង​របួស ឬ​ខូច​ខាត​សម្ភារៈនៅឡើយទេ។

គួររំលឹកផងដែរថាមូលដ្ឋានហ្សីលកាន ត្រូវ​បាន​គេ​កំណត់​គោលដៅ​វាយប្រហារដោយគ្រាប់​រ៉ូកែត និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ផ្ទុក​គ្រឿង​ផ្ទុះ​យ៉ាង​ហោច​ណាស់ ៧ដង​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​នេះ។

ទោះបីជាមិនទាន់មានក្រុម ឬអង្គការណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះជាផ្លូវការក៏ដោយ ប៉ុន្តែក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ តែងតែត្រូវបានគេគិតថាជាក្រុមដែល នៅពីក្រោយការវាយប្រហារបែបនេះនៅក្នុងប្រទេសអ៊ីរ៉ាក់។

អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here