ហេតុការណ៍ផ្ទុះគ្រាប់បែកសម្លាប់មនុស្ស១នាក់ និងរបួស១០នាក់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីប៉ូលិសនិយាយថា គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្នុងខេត្តស៊ីនភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សយ៉ាងហោចណាស់១០នាក់ផ្សេងទៀតរងរបួសរាប់បញ្ចូលទាំងមន្ត្រីប៉ូលិស។

លោក សាមឺរណ័រ ចាន់ណា ស្នងការ​នគរបាល​ខេត្តចាកូបាបាដ បានប្រាប់ភ្នាក់ងារសារព័ត៌មានថា​ ហេតុការណ៍ផ្ទុះបានកើតឡើងនៅក្បែរផ្លូវមូឡា ដេដ នៃស្រុកចាកូបាបាដ។ លោកបន្ថែមថា គោលដៅនៃការបំផ្ទុះគឺសំដៅលើរថយន្តរបស់ប៉ូលិស។ មន្ត្រីប៉ូលិសនិយាយថា យ៉ាងហោចណាស់មានប៉ូលិស៣នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះនោះ។

ប៉ូលិសនិយាយថា យោងតាម​ការ​ស៊ើប​អង្កេត​បឋម សម្ភារៈបំផ្ទុះត្រូវបានបង្កប់នៅក្នុងម៉ូតូ។ បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើង កម្លាំងសន្តិសុខ និងក្រុមសង្គោះ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងបញ្ចូនអ្នករងរបួសទៅកាន់មន្ទីពេទ្យក្បែរនោះ ដោយអ្នករងរបួសមួយចំនួនក្នុងចំណោមអ្នករងរបួសទាំងអស់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យ៉ាងណាមិញ ពុំទាន់មានក្រុម ឬបុគ្គលណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here