បុរស២នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមីន

0

ប្រទេសស៊ីរី៖បុរស២នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះមីន ដែលក្រុមភេរវករទុកចោលនៅក្នុងទីក្រុងសាឡាមីយ៉េ។

បើតាមប្រភពអ្នកយកព័ត៌មាននៅទីក្រុងហាម៉ាបានបញ្ជាក់ឱ្យដឹងថា គ្រាប់មីនបង្កប់ក្នុងដីដែលបន្សល់ទុកដោយក្រុមភេរវករដែស្ហ (ISIS) នៅភូមិអាប៊ុ ឡាហ្វេស ក្នុងទីក្រុងសាឡាមីយ៉េ បានផ្ទុះឡើងដោយសម្លាប់បុរស២នាក់ និង២នាក់ផ្សេងទៀតរងរបួស ដែលត្រូវបានបញ្ចូនជាប្រញាប់ទៅកាន់មន្ទីពេទ្យជាតិសាឡាមីយ៉េដើម្បីព្យាបាល៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here