ជនស៊ីវិល៥នាក់ស្លាប់ និង៣នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយក្មាន់កាំភ្លើង

0

ប្រទេសស៊ីរី៖ ជនស៊ីវិល៥នាក់ត្រូវបានសម្លាប់ខណៈដែលស្រ្តី២នាក់ និងក្មេងម្នាក់រងរបួសនៅក្នុងការវាយប្រហារដោយកាំភ្លើងយន្ត ដែលបាញ់ដោយក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដោយបានកំណត់គោលដៅលើផ្ទះរបស់ប្រធាននាយកដ្ឋានកសិកម្មនៅទីក្រុងអាល់ សាណាមិន ភាគខាងជើងនៃទីក្រុងដារ៉ា។

បើតាមប្រភពមេបញ្ជាការប៉ូលិសនៅទីក្រុងដារ៉ាបានឱ្យដឹងថា ក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារកំណត់គោលដៅលើប្រជាពលរដ្ឋមួយក្រុមដែលនៅក្នុងផ្ទះរបស់ប្រធាននាយកដ្ឋានកសិកម្មនៅទីក្រុងអាល់ សាណាមិន ខណៈដែលលោក អាកាមាល អាល់ អាតម៉ា អតីតលេខាធិការនៃសាខាគណបក្សសង្គមនិយមអារ៉ាប់អាល់បាស់នៅទីក្រុងដារ៉ាស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋដែលរងការវាយប្រហារ។

ប្រភពបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនរងរបួសធ្ងន់ធ្ងរនៅក្នុងការវាយប្រហារ ហើយពួកគេ ប្រញាប់ប្រញា់ទៅកាន់មន្ទីពេទ្យយោធាអាល់ សាណាមិន ដែលក្រោយមកអ្នករងរបួស៥នាក់ស្លាប់ ខណៈដែលស្ត្រី២នាក់មានស្ថានភាពរបួសប្តូរពីកម្រិតស្រាលទៅធ្ងន់។

សម្រាប់លោក អេង បាស់សាម ហាស្ហីស្ហ ប្រធាននៃអគ្គនាយកដ្ឋានកសិកម្មបាននិយាយថា ប្រធាននាយកដ្ឋានកសិកម្មមិនរងរបួសនៅក្នុងការវាយប្រហារដែលបានកំណត់គោលដៅនៅក្នុងផ្ទះរបស់គាត់នោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here