កម្លាំងគ្រប់គ្រងដោយតួកគីវាយប្រហារលើតំបន់លំនៅដ្ឋានក្នុងទីក្រុងអាឡិបប៉ូ

0

ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយតួកគី និងក្រុមភេរវករស៊ីឈ្នួលរបស់ពួកគេបាញ់កាំភ្លើងធំ និងគ្រាប់រ៉ូកែតលើតំបន់លំនៅដ្ឋាននៅភាគខាងជើងទីក្រុងអាឡិបប៉ូ។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងគ្រប់គ្រងដោយតួកគី បានវាយប្រហារកំណត់គោលដៅនៅពេលព្រឹកដោយកាំភ្លើងធំ និងគ្រាប់រ៉ូកែត នៅជាយភូមិ ថា ខ្វារាស់ និងតំបន់តាំងលំនៅនៅក្នុងទីក្រុង ដៀរ ចាមល នៅក្នុងតំបន់អាហ្សាស់ និងទីក្រុង ថាល រ៉ីហ្វាត នៅភាគខាងជើងទីក្រុងអាឡិបប៉ូ។
ប្រភពបន្ថែមថា ​ការវាយប្រហាររបស់កម្លាំងតួកគីបង្កការ​ខូចខាត​ដល់ផ្ទះ​សម្បែង និង​ទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here