ក្រុមភេរវករ១២នាក់ត្រូវបានចាប់ខ្លួន

0

ប្រទេសអ៊ីស្រាអែល៖ រយៈពេលពេញមួយយប់ កម្លាំងប៉ូលិសព្រំដែនអ៊ីស្រាអែល កម្លាំង IDF និងកម្លាំង ISA បានធ្វើសកម្មភាពប្រឆាំងភេរវកម្មនៅទីតាំងមួយចំនួននៅក្នុងតំបន់ចូឌៀរ និងតំបន់សាម៉ារៀរ រាប់បញ្ចូលទាំងទីក្រុងខ្វារ៉ាវ៉ាត បេនី ហាស់សាន ទីក្រុងដៀរ អាប៊ុ ម៉ាស្ហាល ទីក្រុងអាប៊ុ ស្ហូរខាយដាំ និងទីក្រុងអារ៉ាបា និងទីក្រុងអាណាបថា។​

ក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅទីក្រុងនីលីន ទាហានបានចាប់ខ្លួនជនសង្ស័យភេរវករ២

នាក់។ កម្លាំងទាហានថែមទាំងបានធ្វើប្រតិបត្តិការនៅក្នុងទីក្រុងចាម៉េន និងបានរឹបអូសយកជំនួយដែលគេរៀបចំសម្រាប់សកម្មភាពភេរវកម្ម។

លើសពីនេះ កម្លាំងសន្តិសុខអ៊ីស្រាអែលបានធ្វើប្រតិបត្តិការនៅក្នុងជំរំ អាល អាម៉ារ៉ី និងបានចាប់ខ្លួនសមាជិកភេរវករម្នាក់។ នៅក្នុងប្រតិបត្តិការ ក្រុមភេរវករបាន​គប់​ដុំ​ថ្ម​ទៅលើក្រុម​កម្លាំងសមត្ថកិច្ច ហើយ​សំឡេងបាញ់​កាំភ្លើងត្រូវបានគេលឺនៅ​ក្នុង​តំបន់នោះ។ ក្រោយមកទៀត កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ដែលមានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាព

ភេរវករនៅក្នុងទីក្រុង ចាបា និងទីក្រុង អាល រ៉ាម។ ក្រុមទាហានថែមទាំងបានរឹបអូសអាវុធមួយចំនួននៅក្នុងអំឡុងពេលធ្វើប្រតិបត្តិការនៅក្នុងទីក្រុងយូប៊េឌីយ៉ា និងទីក្រុងចាបាល ម៉ូឡាស់។

ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម១២នាក់ ត្រូវបានចាប់ខ្លួននៅក្នុង

រយៈពេលមួយយប់ និងត្រូវបានបញ្ចូនទៅឱ្យកម្លាំងសន្តិសុខដើម្បីធ្វើការសាកសួរបន្ថែម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន israelnationalnews ចុះផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here