ជនស៊ីវិល២នាក់ស្លាប់នៅក្នុងហេតុការណ៍ទំលាក់គ្រាប់បែក ដោយកម្លាំងសហរដ្ឋអាមេរិក

0

ប្រទេសស៊ីរី៖ជនស៊ីវិល ២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលមានការទំលាក់គ្រាប់បែកដោយកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងភូមិ អាល់ ហ្ស័រ ភាគឦសានទីក្រុងឌៀរអេហ្ស័រ។

ប្រភពព័ត៌មាននៅក្នុងតំបន់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ កាលពីព្រឹកថ្ងៃចន្ទ ឧទ្ធម្ភាគចក្ររបស់អាមេរិកធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកនៅក្នុងភូមិ អាល់ ហ្ស័រ ភាគឦសានទីក្រុងឌៀរអេហ្ស័រ ដោយមានការគាំទ្រពីក្រុមកងជីវពល QSD បណ្តាលឱ្យជនស៊ីវិល២នាក់ស្លាប។”

ប្រភពដដែលបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការទំលាក់គ្រាប់បែកធ្វើឡើងអមដោយការបាញ់យ៉ាងខ្លាំង ដែលជាផ្នែកមួយនៃគោលនយោបាយគ្រប់គ្រងរបស់សហរដ្ឋអាមេរិកដើម្បីរំខានអ្នកស្រុកនៅក្នុងតំបន់ដែលកម្លាំងរបស់ពួកគេកាន់កាប់នៅក្នុងតំបន់ អាល់ ហ្សាហ្ស៊ីរ៉ា។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here