ជនស៊ីវិលមួយចំនួនរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅក្នុងខេត្តដារ៉ា

0

ប្រទេសស៊ីរី៖ជនស៊ីវិលមួយចំនួនរងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃ ដែលបង្កប់ដោយជនមិនស្គាល់អត្តសញ្ញាណនៅក្នុងទីក្រុង អាល់ យ៉ាដូដា ភាគពាយព្យនៃខេត្តដារ៉ា។

ភ្នាក់ងារសារព័ត៌មានបានបញ្ជាក់ឱ្យដឹងថា​៖ “គ្រឿងផ្ទុះកែច្នៃ ដែលបង្កប់ដោយជនមិនស្គាល់អត្តសញ្ញាណ បានផ្ទុះឡើងនៅក្បែរដីចំការមួយកន្លែងនៅក្នុងតំបន់ អាល អាវ៉ាសាត និងទីក្រុង   អាល់ យ៉ាដូដា ដោយបង្កររបួសដល់មនុស្សមួយចំនួននៅក្នុងគ្រួសារមួយ ខណៈដែលសមាជិកម្នាក់នៃគ្រួសារនោះ ត្រូវបាន     បញ្ចូនទៅកាន់មន្ទីពេទ្យដោយសារតែស្ថានភាពធ្ងន់ធ្ងរ”។

កាលពីថ្ងៃសៅរ៍ អង្គភាពវិស្វកម្មនៃកងទ័ពអារ៉ាប់ស៊ីរី បានដោះគ្រឿងផ្ទុះកែច្នៃនៅក្នុងតំបន់អាល់ ស្ហាបែល នៃទីក្រុងដារ៉ា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here