ជនស៊ីវិលម្នាក់ស្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់កម្លាំងអ៊ីស្រាអែលទៅលើភូមិហាដា

0

ប្រទេសស៊ីរី៖ជនស៊ីវិលម្នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហាររបស់កម្លាំងអ៊ីស្រាអែលទៅលើតំបន់ អាល់ ម៉ាច ភាគខាងលិចភូមិហាដា នៅក្នុងទីក្រុងឃ្វីននេត្រា។

អ្នកយកព័ត៌មាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់នៅក្បែរផ្ទះរបស់គាត់នៅក្នុងតំបន់អាល់ ម៉ាច ខណៈដែលកម្លាំងអ៊ីស្រាអែលបានវាយ​ប្រហារកំណត់គោលដៅទៅលើគាត់ ដោយបាញ់ គ្រាប់រ៉ូកែត ពីទីតាំងមួយដែលកម្លាំងអ៊ីស្រាអែលកាន់កាប់នៅក្នុងតំបន់ហ្គូលេន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here