ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម២នាក់ស្លាប់នៅក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ទាហានកាមេរូននិយាយកាលពីថ្ងៃពុធថា កម្លាំងរបស់ពួកគេ​បានសម្លាប់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម២នាក់ នៅតំបន់ហ្វារណ័សនៅក្នុងប្រទេសកាមេរូន។ ប្រតិបត្តិការកងទ័ពធ្វើឡើងកាលពីយប់ថ្ងៃអង្គារ ដល់ព្រឹកថ្ងៃពុធ នៅក្នុងតំបន់ធូហ្វូ។

ទាហាននិយាយថា កម្លាំងទ័ពបានវាយឆ្មក់ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ដែលបានរៀបផែនការដើម្បីវាយឆ្មក់នៅក្នុងតំបន់។ រូបភាពដែលផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃពុធ​បានបង្ហាញពីការខូចខាត ដែលបង្កឡើងក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងតំបន់។

ប្រជាជននៅក្នុងតំបន់បាននិយាយថា សមាជិកនៃក្រុមសកម្មប្រយុទ្ធ បានបង្កើនការវាយប្រហារកាន់តែខ្លាំងទៅលើជនស៊ីវិលនៅក្នុងតំបន់។ បើយោងតាមការបញ្ជាក់ពីរបាយការណ៍សន្តិសុខបានឲ្យដឹងថា មនុស្សច្រើនជាង ២០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានចាប់ផ្តើមវាយឆ្មក់ក្នុងតំបន់ហ្វាណ័សនៅឆ្នាំ២០១៤៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here