ប្រទេសអាហ្វហ្កានីស្ថាន៖លោក ហ្សាប៊ីហូឡាស់ ម៉ូចាហ៊ីដ អ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រង ដោយក្រុមតាលីបង់និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងសន្តិសុខនៅក្នុងប្រទេសអាហ្វហ្កានីស្ថានបានសម្រុកចូលទៅទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅតំបន់ចុងខាងជើងនៃទីក្រុងកាប៊ុលកាលពីយប់ថ្ងៃពុធ ដោយបានសម្លាប់មនុស្ស២នាក់ និងចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀត។
លោកម៉ូចាហ៊ីដផុសសារលើបណ្តាញសង្គមធ្វីតធ័រមានខ្លឹមសារថា៖“ប្រតិបត្តិការរបស់កម្លាំងសន្តិសុខ ខាវ៉ារេច (Khawarej) ប្រឆាំងនឹងទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៣១៥កន្លែងនៅក្នុងទីក្រុងកាប៊ុលកាលពីយប់មិញត្រូវបានបញ្ចប់ ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ២នាក់ និងចាប់ខ្លួន៤នាក់ផ្សេងទៀត”។
លោកម៉ូចាហ៊ីដបញ្ជាក់ឱ្យដឹងថា អាវុធ និងគ្រាប់រំសេវជាច្រើនរបស់ក្រុមសកម្មប្រយុទ្ធត្រូវបានបំផ្លាញ និងរឹបអូដដោយកម្លាំងសន្តិសុខ។ មន្ត្រីក៏បានបញ្ជាក់ផងដែរថា ការប៉ុនប៉ងដ៏សាហាវរបស់ក្រុមសកម្មប្រយុទ្ធដើម្បីសម្លាប់មនុស្សត្រូវបានរារាំង។
អ្នកជំនាញសាសនានៅក្នុងកម្មវិធីប្រជុំថ្នាក់ដឹកនាំចឺហ្កា ឬមហាសន្និបាតរយៈពេលបីថ្ងៃរបស់ពួកគេដែលបានបញ្ចប់ថ្ងៃសៅរ៍ បានចាត់ទុកអ្នករឹងរូស និងគូប្រជែងក្រុមភេរវករដែស្ហ(Daesh) ថាជាក្រុមប្រដាប់អាវុធខាវ៉ារេច (Khawarej) និងបានអំពាវនាវដល់កម្លាំងអាហ្វហ្គានីស្ថានកុំឲ្យសហការជាមួយក្រុមប្រដាប់អាវុធនោះ។
មន្ត្រីសន្តិសុខបាននិយាយសាជាថ្មីម្តងទៀតថា ក្រុមភេរវករដែស្ហ (Daesh) មិនអាចបង្កការគំរាមកំហែងដល់សន្តិសុខធ្ងន់ធ្ងរ និងបង្កើតកាន់អំណាច ដោយគ្រប់សកម្មភាពបំផ្លាញទាំងអស់របស់ពួកគេនឹងត្រូវបានរារាំងដោយកម្លាំងប្រឆាំង៕
ប្រែសម្រួល៖បោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២