ទាហានម្នាក់ស្លាប់ នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នាជាមួយក្រុមភេរវករនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ទាហានប៉ាគីស្ថាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធថាទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការផ្អែកលើរបាយការណ៍ចារកិច្ចនៅក្នុងតំបន់មឺរ អាលី នៅភាគខាងជើងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាននៅក្នុងខេត្ត។

នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា៖“ក្នុងអំឡុងពេលប្រតិបត្តិការ ការបាញ់តបតគ្នាទៅវិញទៅមកកើតឡើងជាមួយក្រុមភេរវករ។ ទាហានម្នាក់ដែលប្រយុទ្ធយ៉ាងក្លាហានបានបាត់បង់ជីវិត”។

ISPR និយាយថា ទាហានដែលស្លាប់រូបនោះមានអាយុ២៣ឆ្នាំ​ ជាប្រជាជនរស់នៅក្នុងស្រុកណាវស្ហីរ៉ា នៃខេត្តខាយប័រ ផាកថុនវ៉ា។ ប្រតិបត្តិការនោះត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ក្រុមភេរវករនៅក្នុងតំបន់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here