ប៉ូលិសម្នាក់ស្លាប់ និង៤នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ក្រុមសង្គ្រោះនិយាយថា ប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួស នៅពេលការផ្ទុះមួយបានវាយប្រហារលើបុស្ត៍ត្រួតពិនិត្យកាលពីថ្ងៃព្រហស្បតិ៍នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ឧប្បត្តិហេតុនោះបានកើតឡើងនៅបុស្ត៍ត្រួតពិនិត្យ ដែលស្ថិតនៅក្នុងស្រុកម៉ាដាន។ ​បើ​តាម​របាយការណ៍​ដំបូង​របស់​ក្រុមកម្ចាត់​គ្រាប់​បែកមានខ្លឹមសារថា សម្ភារៈបំផ្ទុះត្រូវបានប្រើដើម្បីធ្វើសកម្មភាពបំផ្ទុះនោះ។

ប៉ូលិសដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះ។ ប៉ូលិសម្នាក់ក្នុងចំណោមប៉ូលិសដែលរងរបួសទាំងអស់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ការស៊ើបអង្កេតលើឧប្បត្តិហេតុកំពុងដំណើរការ។ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅឡើយទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here