ក្រុមភេរវករ៦នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការផ្សេងគ្នានៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៃប្រទេសប៉ាគីស្ថាន​ប្រាប់បណ្តាញសង្គមកាលពីថ្ងៃសៅរ៍ថា ក្រុមភេរវករ៦នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការផ្សេងគ្នាជាច្រើននៅក្នុងខេត្តផុនចាប ប្រទេសប៉ាគីស្ថាន។

យោងតាមនាយកដ្ឋានប្រឆាំងភេរវកម្មនៅក្នុងខេត្តផុនចាបបានឲ្យដឹងថា បុគ្គលិក​ CTD បានធ្វើប្រតិបត្តិការនៅក្នុងទីក្រុងឡាហ័រ ទីក្រុងហ្គូជីរ៉ានវ៉ាឡា  និងទីក្រុងរ៉ាវ៉ាលភីនឌី។ បុគ្គលិក​ CTD និយាយថា ក្រុមភេរវករ២នាក់ត្រូវបានចាប់ខ្លួនពីទីក្រុងនីមួយក្នុងចំណោមទីក្រុងទាំង៣នោះ។

គួរបញ្ជាក់ផងដែរថា អាវុធ គ្រឿងផ្ទុះ និងឧបករណ៍បំផ្ទុះមិនទាន់ផ្ទុះមួយចំនួនតត្រូវបានរឹបអូសបានពីក្រុមភេរវករ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here