ប្រទេសស៊ីរី៖ កម្លាំងគ្រប់គ្រងដោយអាមេរិកបាននាំយកក្បួនដែលមានរថយន្តចំនួន៤៣គ្រឿងដោយមានផ្ទុក ភស្តុភា និងសម្ភារៈជាច្រើន ដើម្បីទៅពង្រឹងកម្លាំងរបស់ពួកគេនៅមូលដ្ឋានយោធាខុសច្បាប់ក្នុងតំបន់ អាល់ ចាហ្សេរ៉ា ប្រទេសស៊ីរី។
ប្រភពព័ត៌មានពីតំបន់ អាល់ យ៉ារ៉ូប៊ីយ៉ា ប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្បួនដែលមានរថយន្តដឹកទំនិញចំនួន៣២គ្រឿង នាវាដឹកប្រេង១១គ្រឿង បានធ្វើដំណើរចេញពីភាគខាងជើងប្រទេសអ៊ីរ៉ាក់កាត់ច្រក អាល់ វ៉ាលីដ ឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីនៃប្រទេសស៊ីរី។
ប្រភពដដែលបានបន្ថែមឱ្យដឹងថា នៅក្នុងបរិបទដូចគ្នា ក្បួនរថយន្ត ដែលមានជាប់ពាក់ព័ន្ធនឹង កម្លាំងកាន់កាប់ដោយអាមេរិក មានរថយន្តចំនួន២០គ្រឿង បានធ្វើដំណើរកាលពីយប់មិញចាកចេញពីមូលដ្ឋានកាន់កាប់ដោយកម្លាំងសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋាន ខាប អាល់ ចឺរ ទៅកាន់ទីក្រុង ថាល ហាម៊ីស ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហាសាកា៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២