ជនជាតិអាល់ហ្សេរី៣នាក់រងរបួសក្នុងការវាយប្រហារប្រដាប់អាវុធនៅក្នុងប្រទេសម៉ាលី

0

ប្រទេសអាលហ្សេរី៖ ជនជាតិអាល់ហ្សេរីនិយាយកាលពីថ្ងៃសៅរ៍ថា ប្រជាជនអាល់ហ្សេរី៧នាក់រងការវាយប្រហារប្រដាប់អាវុធនៅក្នុងតំបន់ហ្កាវនៃប្រទេសម៉ាលី និង៣នាក់ក្នុងចំណោមពួកគេរងរបួស។

ក្រសួងការពារជាតិអាល់ហ្សេរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋទាំង៧នាក់នេះគឺជាអ្នកបើកបររថយន្តដឹកទំនិញដឹកជញ្ជូនកុងតឺន័រទៅកាន់ប្រទេសម៉ាលី ជាពេលដែលពួកគេរងការវាយប្រហារដោយក្រុមប្រដាប់អាវុធជិះម៉ូតូ។​

បើតាមប្រភពក្រសួងបានឱ្យដឹងថា ដំបូងជនប្រដាប់អាវុធប្លន់អ្នកបើកបរទាំងនោះ ហើយបន្ទាប់ពីប្លន់មិនបានសម្រេច ពួកគេបានប្រើកាំភ្លើងដើម្បីបង្កឱ្យជនរងគ្រោះរបួស។ ប្រភពបន្ថែមថា ជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ដោយមានជនរងគ្រោះម្នាក់ស្ថិតនៅក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here