មនុស្ស២នាក់ស្លាប់និង៤នាក់រងបួសក្នុងហេតុការណ៍បាញ់គ្នានៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ប្រភពព័ត៌មានក្នុងតំបន់បានរាយការណ៍ឱ្យដឹងថា មនុស្ស ២នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍បាញ់គ្នាកាលពីថ្ងៃអង្គារ ​នៅស្រុកមូហ្សាហ្វាហ្ការ នៃខេត្តផុនចាប ប្រទេសប៉ាគីស្ថាន។

ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលដែលក្រុមជម្លោះទាំង២ក្រុមបើកការបាញ់ប្រហារលើគ្នា បន្ទាប់ពីមានជម្លោះរវាងក្រុមរបស់ពួកគេ។

ក្រុមមួយរងការចោទប្រកាន់ពីក្រុមមួយទៀតពីអំពើរចារកិច្ចប្រឆាំងនឹងពួកគេសម្រាប់ប៉ូលិស ដែលឈានទៅដល់ការចាប់ខ្លួនសមាជិកម្នាក់នៃសមាជិកគ្រួសាររបស់ពួកគេ។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យក្បែរនោះ ខណៈដែលអ្នករងរបួស២នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលិសបានទៅដល់កន្លែងកើតហេតុបន្ទាប់ពីមានឧប្បត្តិហេតុនោះ ហើយប្រតិបត្តិការស្វែងរកកំពុងដំណើរការដើម្បីចាប់ពិរុទ្ធជនទាំង២ក្រុម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here