ភេរវករ៤នាក់ស្លាប់ ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖យោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថាភេរវករ៤នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការរបស់កម្លាំងសន្តិសុខនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការ ក្រោយពីកម្លាំងយោធាបានសង្កេត និងបានតាមដានចលនារបស់ក្រុមភេរវករនៅភាគខាងជើងស្រុក វ៉ាហ្ស៊ីរ៉ីស្ថាន។

សេចក្តីថ្លែងការណ៍ ISPR បន្ថែមខ្លឹមសារថា បុគ្គលិកសន្តិសុខបានសម្លាប់ក្រុមភេរវករ៤នាក់នៅក្នុងហេតុការណ៍បាញ់គ្នា។ អាវុធ និងគ្រាប់រំសេវជាច្រើន ត្រូវបានរឹបអូសពីក្រុមភេរវករទាំងនោះ។ ក្រុមភេរវករដែលស្លាប់ទាំងនោះធ្លាប់បានចូលរួមក្នុងសកម្មភាពភេរវកម្មយ៉ាងសកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ។

មន្ត្រីយោធាប៉ាគីស្ថានម្នាក់និយាយថា កាលពីសប្តាហ៍មុន ទាហានម្នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍បាញ់ប្រហាររវាងកម្លាំងសន្តិសុខ និងក្រុមភេរវករ នៅក្នុងតំបន់មឺរ អាលី នៅភាគខាងជើងស្រុក វ៉ាហ្ស៊ីរ៉ីស្ថាន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here