ភេរវករ៦នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖មន្ត្រីយោធាម្នាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ក្រុមភេរវករ៦នាក់ ក្នុងប្រតិបត្តិការយោធានៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ ដែលបានរាយការណ៍ពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់ដេតា ខែល នៅភាគខាងជើងស្រុក វ៉ាហ្ស៊ីរ៉ីស្ថាន ដែលជាតំបន់ស្ថិតនៅជាប់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ISPR មានបន្ថែមខ្លឹមសារថា កម្លាំងទ័ពធ្វើប្រតិបត្តិការដោយជោគជ័យ និងសម្លាប់ក្រុមភេរវករ៦នាក់។ អាវុធ និងគ្រាប់រំសេវជាច្រើន ត្រូវបានរឹបអូសពីក្រុមភេរវករដែលស្លាប់ទាំងនោះ។ បុគ្គលិកសន្តិសុខនៃកងទ័ពប៉ាគីស្ថាន ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាញ់គ្នាផងដែរ។

បើយោងតាមបណ្តាញផ្សព្វផ្សាយយោធាបានបញ្ជាក់ឱ្យដឹងថា ក្រុមភេរវករដែលស្លាប់ទាំងនោះធ្លាប់ចូលរួមក្នុងសកម្មភាពភេរករយ៉ាងសកម្មប្រឆាំងនឹងកម្លាំងសន្តិសុខ។

គួរបញ្ជាក់ផងដែរ នៅថ្ងៃជាមួយគ្នានៅពេលព្រឹក មន្ត្រីយោធាម្នាក់អះអាងថា បានសម្លាប់ក្រុមភេរវករ៤នាក់ក្នុងប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងតំបន់តែមួយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here