ប្រភពសន្តិសុខបានរាយការណ៍កាលពីថ្ងៃពុធនេះថាបុរស២នាក់ និងស្ត្រីម្នាក់មកពីគ្រួសារតែមួយបានស្លាប់ស្ថិតនៅទីក្រុងកឺកុក (Kirkuk) បណ្តាលមកពីបញ្ហាសង្គម។
ប្រភពបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលមនុស្សម្នាក់បានវាយប្រហារលើផ្ទះមួយកន្លែងស្ថិតនៅក្នុងតំបន់ ឈីមនី សាហ៊ីដាន (Chimni Shahidan) ទីក្រុងកឺកុក ដោយបានចាក់ និងសម្លាប់បុរសម្នាក់ និងប្អូនស្រីរបស់គាត់ដោយប្រើកាំបិត និងពូរបស់ពួកគេដោយវាយនឹងដបឧស្ម័នរាវ។
ប្រភពបានប្រាប់ឱ្យដឹងទៀតថា កម្លាំងសន្តិសុខបានទៅដល់កន្លែងកើតហេតុ ដោយកត់សម្គាល់ថាមូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្តាលមកពីបញ្ហាពីបញ្ហាសង្គម។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Kurdiu ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២