ជនស៊ីវិល៤នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីន២គ្រាប់នៅក្នុងតំបន់ហាម៉ា

0

ប្រទេសស៊ីរី៖ជនស៊ីវិល៤នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ផ្ទុះមីន២គ្រាប់ ដែលបន្សល់ទុកដោយក្រុមភេរវករនៅក្នុងភូមិ អាល់ ហ៊ូវ៉ៃ និងភូមបាយយូដ នៅតំបន់ហាម៉ា។

ភ្នាក់ងារសារព័ត៌មានបានឱ្យដឹងថា៖ “គ្រាប់មីន១គ្រាប់ ដែលបន្សល់ទុកដោយក្រុមភេរវករ បានផ្ទុះឡើងនៅក្នុងរថយន្តដែលមានដឹកប្រជាពលរដ្ឋ៣នាក់ ដែលក្រោយមកបណ្តាលឱ្យពួកគេស្លាប់”។

ភ្នាក់ងារសារព័ត៌មានបានបន្ថែមថា សាកសពទាំងនោះត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យជាតិសូឃេឡាប៊ីយ៉ា។ នៅតំបន់ជនបទភាគខាងកើតនៃខេត្ត ពលរដ្ឋម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន ដែលបន្សល់ទុកដោយក្រុមភេរវករនៅក្នុងភូមិបាយយូដ នៅក្នុងទីក្រុង អាល់ ហាមរ៉ា និងតំបន់ជនបទភាគខាងជើងសាឡាមម៉ាយយ៉ា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here