មេបញ្ជាការក្រុមបំបែកខ្លួនសំខាន់ម្នាក់ស្លាប់នៅក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖មន្ត្រីទ័ពម្នាក់និយាយថា មេបញ្ជាការក្រុមបំបែកខ្លួនសំខាន់ម្នាក់ ត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅតំបន់ដែលនិយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន។

ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក អូ លីវ វើរ ឡេខៀរការ​ ដែលគេនិយមហៅថា លោក ហ្វៀល ម៉ាស្ហល ដែលជាមេដឹកនាំរបស់ក្រុមបំបែក
ខ្លួន រេដ ដ្រាហ្គន (Red Dragons) ត្រូវបានសម្លាប់ជាមួយអង្គរក្សរបស់គាត់កាលពីថ្ងៃអង្គារក្នុងប្រតិបត្តិការ ដែលធ្វើឡើងដោយកម្លាំងរដ្ឋាភិបាលនៅតំបន់មិនជី។
   
ទាហាននិយាយថា ប្រជាពលរដ្ឋនៅក្នុងតំបន់បានដើរតួយ៉ាងសំខាន់នៅក្នុងការផ្តល់ព័ត៌មាន ដែលឈានទៅដល់ការសម្លាប់គាត់។ មន្ត្រីយោធាដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានថា មេបញ្ជាការរូបនោះគឺជាភេរវករដ៏គួរឱ្យខ្លាច ដែលបានសម្លាប់ទាហាន និងជនស៊ីវិលជាច្រើននាក់ ដោយការ​ស្លាប់​របស់​គាត់​អាច​បង្ហាញ​ពី​ការ​វាយ​ប្រហារ​ដ៏ខ្លាំងក្លា​មួយ​ដល់​ក្រុមបំបែក​ខ្លួនដែលធ្លាប់ប្រយុទ្ធចាប់តាំងពីឆ្នាំ២០១៧ ដើម្បីបង្កើតប្រទេសឯករាជ្យនៅក្នុងតំបន់ចំនួនពីរដែលនិយាយភាសាអង់គ្លេសនៅភាគពាយព្យ និងភាគនិរតី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here