ប្រទេសម៉ាលី៖មន្ត្រីក្រសួងសន្តិសុខម៉ាលីនិយាយកាលពីថ្ងៃសុក្រថា មនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅក្នុងការវាយប្រហារប្រឆាំងនឹងផ្លូវត្រួតពិនិត្យនៅក្នុងរាជធានីប៉ាម៉ាកូនៃប្រទេសម៉ាលី។
បើយោងតាមប្រភពក្រសួងបានឱ្យដឹងថា ការវាយប្រហារកើតឡើងនៅយប់រំលងអាធ្រាតកាលពីថ្ងៃព្រហ្បតិ៍នៅលើផ្លូវត្រួតពិនិត្យ ហ្សានធីហ្គីឡា ដែលមានចម្ងាយប្រមាណជា ៧០គីឡូម៉ែត្រពីភាគខាងកើតទៅរាជធានីបាម៉ាកូ។
ជនរងគ្រោះនៅក្នុងការវាយប្រហារមានទាំងអាវុធហត្ថ២នាក់ ប៉ូលិសម្នាក់ និងជនស៊ីវិល ៣នាក់។ ប៉ុន្តែមិនមានការបង្ហាញឱ្យដឹងថានរណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ។
កាលពីដើមខែមិថុនា មនុស្ស០៨នាក់ត្រូវបានសម្លាប់ និង០៤នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារស្រដៀងគ្នាប្រឆាំងនឹងផ្លូវត្រួតពិនិត្យគូថេឡា នៅភាគខាងត្បូងប្រទេសម៉ាលី។
គួររំលឹកផងដែរថា ប្រទេសម៉ាលីប្រឈមនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ ដោយការបះបោរ ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់សែននាក់ផ្សេងទៀត នៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២