ភេរវករ២នាក់ស្លាប់នៅក្នុងប្រតិបត្តិការយោធានៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ភេរវករ២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា ដោយទាហានប៉ាគីស្ថាន នៅក្នុងស្រុកហ្សៀររ៉ាត ខេត្តប៉ាឡូជីស្ថានភាគនិរតីនៃប្រទេស។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករត្រូវបានរកឃើញ និងសម្អាតដោយកម្លាំងសន្តិសុខ កាលពីថ្ងៃសៅរ៍នៅក្នុងប្រតិបត្តិការមួយដើម្បីស្វែងរកអ្នកដែលត្រូវគេចាប់ជំរិតមកវិញ និងដើម្បីចាប់ជនល្មើស។

សេចក្តីថ្លែងការណ៍បន្ថែមឱ្យដឹងថា ក្រុមភេរវករត្រូវបានសម្លាប់ក្នុងអំឡុងពេលមានការបាញ់តបតគ្នាទៅវិញទៅមក ហើយកម្លាំងសន្តិសុខបានរកឃើញសាកសពដែលត្រូវបានគេសម្លាប់ក្រោយពីត្រូវបានចាប់​ពង្រត់​នៅ​ចម្ងាយប្រមាណជា ២ឬ៣ ​គីឡូម៉ែត្រ​ពី​តំបន់​នោះ។ នៅក្នុងសេចក្តីថ្លែងការណ៍សរសេរថា៖ “ទោះបីជាយ៉ាងណា ប្រតិបត្តិការសម្អាតនៅតែបន្តដំណើរការនៅក្នុងតំបន់ដើម្បីចាប់ខ្លួនជន​ល្មើស​បី​ទៅ​បួន​នាក់​ដែល​កំពុង​រត់​គេច​ខ្លួន។”

បើយោងតាមប្រភព ISPR បានបញ្ជាក់ឱ្យដឹងថា ក្រុមភេរវករចំនួន១០ទៅ១២នាក់ បានចាប់ជំរិតវរសេនីយ៍ឯកម្នាក់របស់ទាហានប៉ាគីស្ថាន និងប្អូនជីដូនមួយរបស់គាត់នៅយប់ថ្ងៃអង្គារ។

ចុងក្រោយ ISPR បានបញ្ជាក់បន្ថែមទៀតថា កម្លាំងទាហានបានរកឃើញសាកសពមន្ត្រីទាហានកាលពីយប់ថ្ងៃពុធនៅក្នុងប្រតិបត្តិការសង្គ្រោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមភេរវករបានព្យាយាមរត់គេចខ្លួនចេញពីតំបន់នោះ ដោយបានចាប់ជំរិតទាហានផ្សេងទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here