កាលពីថ្ងៃចន្ទនេះជនស៊ីវិល៤នាក់បានរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះនៅជិតបឹងហាំរិន (Hamrin) ខាងក្រៅតំបន់មានជម្លោះឃឺដនៃទីក្រុងខាន់ណាគីន (Khanaqin) ខេត្តឌីយ៉ាឡា (Diyala) ភាគខាងកើតនៃប្រទេសអ៊ីរ៉ាក់។
អភិបាលក្រុងលោកសាឌីយ៉ា អាមេដ ហ្សាហ្គូស៊ី (Saadiya Ahmed Zargushi) បានប្រាប់សារព័ត៌មាន BasNews ថាបុរសទាំង៤នាក់នេះស្ថិតនៅតំបន់នេសាទក្នុងបឹងមួយ ខណៈគ្រឿងផ្ទុះកែច្នៃបានផ្ទុះឡើង (IED) បានវាយប្រហារលើពួកគេ។ អ្នកនេសាទទាំង៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្លាមៗក្នុងស្ថានភាពនឹងនរ។
បើយោងតាមការស៊ើបអង្កេតបឋមក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវបានស្តីបន្ទោសចំពោះការបំផ្ទុះនេះ។
គួរបញ្ជាក់ថាក្រុមជ្រុលនិយមមានសកម្មភាពយ៉ាងខ្លាំងស្ថិតនៅក្នុងតំបន់ជុំវិញបឹងហាំរិន ដែលពួកគេតែងតែកំណត់គោលដៅវាយប្រហារលើជនស៊ីវិល និងកងកម្លាំងសន្តិសុខដោយប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ស្ថិតនៅក្នុងតំបន់នេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២