កម្លាំងទ័ពសូម៉ាលីចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ ៣នាក់

0

ប្រទេសូម៉ាលី៖កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធអាល់ ស្ហារបាប ៣នាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីតាំងម៉ាដាហ្គីស នៅភាគកណ្តាលនៃតំបន់ស្ហាបេល ភាគខាងត្បូងប្រទេសសូម៉ាលី។

លោក សេដ ម៉ូស ហាសាន មេបញ្ជាការកងទ័ពជាតិសូម៉ាលីរបស់អង្គភាពទី១៦ ប្រចាំតំបន់
​ស្ហាបេល បានប្រាប់ភ្នាក់ងារសារព័ត៌មានជាតិថា កម្លាំងវរជនវាយប្រហារលើក្រុមសម្មប្រយុទ្ធ នៅទីតាំងលាក់ខ្លួនរបស់ពួកគេ និងបានរកឃើញអាវុធមួយចំនួន។ លោក ហាសាន និយាយថា៖ “យើងបានចាប់ខ្លួនក្រុមភេរវករ៣នាក់ និងបានរកឃើញកាំភ្លើងអាកា៤៧ ចំនួន២ដើម ក្នុងអំឡុងពេលប្រតិបត្តិការពិសេសនៅព្រឹកនេះនៅកណ្តាលតំបន់ស្ហាបេល។ ប្រតិបត្តិការមានគោលដៅប្រឆាំងនឹងក្រុមភេរវករនៅក្នុងតំបន់”។

ការវាយប្រហារចុងក្រោយបំផុតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ត្រូវបានធ្វើឡើងនៅរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបើកការវាយប្រហារនៅទីក្រុងចូវ៉ា ភាគខាងត្បូងប្រទេសសូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here