ប្រទេសកាណាដា៖ប៉ូលិសកាណាដាបានបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមនុស្សជាច្រើននាក់រងការបាញ់ប្រហារនៅទីតាំងមួយចំនួននៅទូទាំងទីក្រុងឡាងឡី នៅរដ្ឋប្រីធីសកូឡុំបៀរ កាលពីព្រឹកថ្ងៃចន្ទ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ប៉ូលិសនិយាយថា មានជនរងគ្រោះមួយចំនួន ប៉ុន្តែមិនបានបញ្ជាក់ថាមានប៉ុន្មាននាក់ និងមិនទាន់បញ្ជាក់ថាមានអ្នកស្លាប់ប៉ុន្មាននាក់នោះទេ។
ប៉ូលិសនិយាយថា ជនរងគ្រោះជាអ្នកដែលគ្មានផ្ទះសម្បែង ហើយគេជឿថាការវាយប្រហារនោះត្រូវបានកំណត់គោលដៅ។
ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ឱ្យដឹងថា ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ តំបន់ជាច្រើននៅក្នុងទីក្រុងឡាងឡី និងទីប្រជុំជនតូចៗឡាងឡីត្រូវបានបិទជាសាធារណៈ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២