ប្រទេសស៊ីរី​ប្រគល់​សមាជិក​គ្រួសារ​ក្រុម​សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ចំនួន ១៤៦នាក់ទៅ​ឲ្យ​ប្រទេស​តាហ្ស៊ីគីស្ថាន

0

ប្រទេស​តាហ្ស៊ីគីស្ថាន៖ភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា កាលពីថ្ងៃចន្ទ ប្រទេសស៊ីរីបានប្រគល់ជនជាតិតាហ្ស៊ីគីស្ថានសរុបចំនួន ១៤៦នាក់ ដែលជាសមាជិកគ្រួសាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ទៅផ្ទះរបស់ពួកគេវិញ។

លោក ហ្សាប៊ីដូឡាស់ ហ្សាប៊ីដូវ ឯកអគ្គរដ្ឋទូតតាហ្ស៊ីគីស្ថានប្រចាំនៅប្រទេសកូវ៉ែត ស្ថិតនៅ​ក្នុងប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បីបញ្ជូន​ជនជាតិតាហ្ស៊ីគីស្ថាន ដែលស្នាក់ក្នុងជំរុំ អាល់ ហូល នៅភាគឦសានប្រទេសស៊ីរី។

ជំរុំ អាល់ ហូល ដែលគ្រប់គ្រងដោយកម្លាំងប្រជាធិបតេយ្យស៊ីរីឃឺដ ដែលហៅកាត់ថា (SDF) ត្រូវបានគេស្គាល់ថាជាជម្រកស្នាក់អាស្រ័យរបស់ជនភៀសខ្លួន ដែលភាគច្រើនគឺជាសមាជិកគ្រួសាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS)។

លោកហ្សាប៊ីដូវ និយាយថា ភាគីប្រទេសតាហ្ស៊ីស្ថាន បានចាត់វិធានការ និងរៀបចំរាល់កិច្ចការចាំបាច់ទាំងអស់សម្រាប់ការការវិលត្រលប់របស់ជនជាតិតាហ្ស៊ីគីស្ថានទៅកាន់ប្រទេសរបស់ពួកគេវិញ។

លោកបានសាទរចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ដែលបានផ្តល់ដោយអាជ្ញាធរស៊ីរីដើម្បីធានាដល់ការដឹកជញ្ជូនកុមារ និងស្ត្រី ចេញពីជំរំ អាល់ ហូល ទៅកាន់​អាកាសយានដ្ឋានអន្តរជាតិដាម៉ាស​ ដែលអាចឱ្យពួកគេជិះយន្តហោះត្រលប់ទៅដល់ផ្ទះវិញ។ ​

ដំណើរការនេះបានធ្វើឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសស៊ីរី និងភ្នាក់ងារអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here