កម្លាំងតួកគីបង្ក្រាបសមាជិកគណបក្សពលករឃឺដ ៤នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសតួកគី៖មន្ត្រី​ក្រសួងការពារជាតិ​តួ​ក​គី​និយាយកាលពី​ថ្ងៃ​អង្គារថា​ កម្លាំងតួកគីបានបង្ក្រាបសមាជិកគណបក្សពលករឃឺដ(PKK) ៤នាក់នៅក្បែរព្រំដែនប្រទេសតួកគីនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រសួងបានផុសសារលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា ក្រុមភេរវករត្រូវបានកំណត់គោលដៅនៅក្នុងតំបន់ប្រតិបត្តិការ ខ្លរឡក់។ នៅក្នុងសារមានបន្ថែមខ្លឹមសារថា៖“កម្លាំងប្រដាប់អាវុធតួកគី បន្តប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករប្រកបដោយប្រសិទ្ធភាព និងច្បាស់លាស់។”

អាជ្ញាធរតួកគីជាញឹកញាប់បានប្រើពាក្យ “ជ្រុលនិយម” ដោយចង់សំដៅដល់ “ក្រុមភេរវករ” ដែលសុំចុះចាញ់ ត្រូវបានសម្លាប់ ​ និងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ពួកគេ។

គួររំលឹកផងដែរថា ប្រទេសតួកគីបានបើកប្រតិបត្តិការ ខ្លរ ឡក់ ក្នុងខែមេសាដើម្បីវាយប្រហារកំណត់គោលដៅទីតាំងលាក់ខ្លួនរបស់អង្គការភេរវករ PKK នៅភាគខាងជើងនៅតំបន់មេធីណា តំបន់ហ្សាប និងតំបន់អាវ៉ាស៊ីនបេសៀន ប្រទេសអ៊ីរ៉ាក់ នៅក្បែរព្រំដែនប្រទេសអ៊ីរ៉ាក់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន AA ចុះផ្សាយថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here