កាលពីយប់ថ្ងៃអង្គារនេះគ្រាប់រ៉ូកែតចំនួន៤គ្រាប់បានបាញ់សំដៅលើស្ថានកុងស៊ុលទួរគីដែលស្ថិតនៅទីក្រុងម៉ូសុល ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍។
បេសកជនទួរគីបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយ បញ្ជាក់ថាមិនមានផលប៉ះពាល់អ្វីឡើយចំពោះហេតុការណ៍បាញ់គ្រាប់រ៉ូកែតនេះ។
គ្រាប់រ៉ុក្កែតទាំង៤គ្រាប់នេះ ត្រូវបានគេរាយការណ៍ថាបានធ្លាក់នៅខាងក្រៅបរិវេណស្ថានកុងស៊ុល ហើយបើយោងតាមវីដេអូដែលបានបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គ្រាប់រ៉ូកែតនេះបានបំផ្លាញរថយន្តស៊ីវិលយ៉ាងហោចណាស់មួយគ្រឿង។
មិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនេះទេ ប៉ុន្តែក្រុមជីវពលស៊ីយ៉ា បានអះអាងថាពួកគេបានកំណត់គោលដៅវាយប្រហាលើមូលដ្ឋានយោធាទួរគីក្នុងតំបន់ ជាមួយនឹងយន្តហោះអត្តឃាតគ្មានមនុស្សបើក។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២