យ៉ាងហោចណាស់ មនុស្ស១០នាក់ស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប

0

ប្រទេសសូម៉ាលី៖មន្ត្រីយោធានិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានសម្លាប់ និងមួយចំនួនផ្សេងទៀតរងរបួសកាលពីថ្ងៃពុធ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងក្នុងទីក្រុងម៉ាកា នៅតំបន់ឡូវើរ ស្ហារបេល ភាគខាងត្បូងប្រទេសសូម៉ាលី។

លោក អាប់ ដូលឡាហ៊ី អាលី មន្ត្រី​ទ័ព​ជាតិ​សូម៉ាលីនិយាយថា លោក អាប់ដូលឡាហ៊ី អាលីវ៉ាហ្វូវ ស្នងការស្រុកម៉ាកា បានស្ថិតក្នុងចំណោមអ្នកស្លាប់នៅក្នុងការវាយប្រហារចុងក្រោយ។ លោកអាលីប្រាប់ភ្នាក់ងារសារព័ត៌មានតាមទូរស័ព្ទថា៖​ “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅមុខទីស្នាក់ការកណ្តាលស្រុក។  លោកស្នងការនគរបាល​ស្រុកម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​នៅក្នុងហេតុ​ការណ៍​បំផ្ទុះ។ ” 

ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ ដោយ​និយាយ​ថា ក្រុមរបស់ពួកគេ​កំពុងកំណត់គោលដៅ​លើ​មន្ត្រី​រដ្ឋាភិបាលនៅ​ក្នុង​តំបន់។

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅតែបន្តគ្រប់គ្រងលើតំបន់ជនបទមួយចំនួននៅភាគខាងត្បូង និងកណ្តាលប្រទេសសូម៉ាលី និងបន្តធ្វើការវាយប្រហារធំៗ នៅក្នុងទីក្រុងម៉ុងហ្កាឌីស្យុ និងកន្លែងផ្សេងទៀត។ កម្លាំងសម្ព័ន្ធមិត្តបានបង្កើនប្រតិបត្តិការយោធាចូលទៅក្នុងទឹកដីដែលធ្លាប់គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប ដែលធ្លាប់ត្រូវបាន បានបណ្តេញចេញពីទីក្រុងម៉ុងហ្កាឌីស្យុកាលពីឆ្នាំ២០១១៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here