ទាហានស៊ីរីត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមជាមួយការវាយប្រហារណាមួយរបស់កម្លាំងតួកគី

0

ប្រទេសស៊ីរី៖យោធាស៊ីរីនិយាយកាលពីថ្ងៃពុធថា កម្លាំងទ័ព​ស៊ីរី​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រឈម​ជាមួយការ​វាយ​ប្រហារ​ដែល​អាច​កើត​មាន ដោយកម្លាំងតួកគីលើទឹកដីរបស់ពួកគេ ដែលជាការឆ្លើយតបនឹងការវាយប្រហារថ្មីៗដោយកម្លាំងតួកគីលើតំបន់យោធានៅភាគខាងជើងប្រទេសស៊ីរី។

យោធានិយាយនៅក្នុងសេចក្តីថែ្លងការណ៍ ដោយបានលើកឡើងពីការវាយប្រហារនៅតំបន់ជនបទ ភាគឦសាននៃខេត្តហាសាកា និងនៅភាគខាងជើងខេត្តអាឡិបប៉ូ និងខេត្តរ៉ាកា   មានខ្លឹមសារថា ការវាយប្រហារបង្កហេតុដោយកម្លាំងតួកគីទៅលើតំបន់យោធា និងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅភាគខាងជើងប្រទេសស៊ីរីមានការកើនឡើង។

កម្លាំងតួកគីមានបំណងធ្វើប្រតិបត្តិការយោធាថ្មីទៅលើតំបន់គ្រប់គ្រងដោយក្រុមឃឺដនៅភាគខាងជើងប្រទេសស៊ីដើម្បីពង្រីកតំបន់ការពារនៅក្នុងតំបន់។

គួរបញ្ជាក់ផងដែរថា​ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនាពេលថ្មីៗរបស់ប្រទេសរុស្ស៊ីប្រទេសអ៊ីរ៉ង់ និងប្រទេសតួកគី ដោយប្រទេសអ៊ីរ៉ង់ជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនោះ

បានព្យាយាមបន្ថយភាពតានតឹងតានតឹង ប៉ុន្តែមិនបានសម្រេចនោះទេ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here