ប្រទេសអេត្យូពី៖កាលពីថ្ងៃពុធ រដ្ឋាភិបាលអេត្យូពីបានអោយដឹងថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ច្រើនជាង ២០៩នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីទទួលបរាជ័យក្នុងការវាយប្រហារចេញពីប្រទេសជិតខាងសូម៉ាលី ដោយក្រុមសកម្មប្រយុទ្ធ។
នៅក្នុងសេក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា សេវាទំនាក់ទំនងរបស់រដ្ឋាភិបាលសហព័ន្ធអេត្យូពីបានឱ្យដឹងថា ប្រតិបត្តិការសន្តិសុខដែលមានការសម្របសម្រួលគឺកំពុងដំណើរការដោយកម្លាំងសហព័ន្ធ និងកម្លាំងសន្តិសុខក្នុងតំបន់សូម៉ាលីជាប់ប្រទេសអេត្យូពីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបដែលនៅសេសសល់ ក្រោយពីការវាយប្រហាររបស់ពួកគេទទួលបរាជ័យ។ ប្រតិបត្តិការសន្តិសុខបន្តនោះបានធ្វើឲ្យបាត់បង់កម្លាំងមនុស្ស និងទ្រព្យសម្បត្តិយ៉ាងច្រើន ដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលមានបំណងជ្រៀតចូលទៅក្នុងតំបន់អាហ្វដ័រក្នុងប្រទេសសូម៉ាលីដែលជាប់ប្រទេសអេត្យូពីកាលពីប៉ុន្មានថ្ងៃមុន។ សមាជិកក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបច្រើនជាង ២០៩នាក់ត្រូវបានសម្លាប់។
កាលពីថ្ងៃសៅរ៍ អាជ្ញាធរនៅក្នុងតំបន់ប្រទេសសូម៉ាលីជាប់ប្រទេសអេត្យូពីបានឱ្យដឹងថា យានជំនិះ ១៣គ្រឿង ដែលក្រុមសកម្មប្រយុទ្ធធ្លាប់បានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហាររបស់ពួកគេចូលទៅក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសអេត្យូពីត្រូវបានបំផ្លាញចោល។ សម្ភារៈស្បៀង អាហារ និងអាវុធជាច្រើនក៏ត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធទាំងនោះផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២