ប្រទេសកេនយ៉ាបញ្ចូនកម្លាំងរក្សាសន្តិភាព ១៩នាក់ទៅកាន់ប្រទេសសូម៉ាលី

0

ប្រទេសកេនយ៉ា៖កាលពីថ្ងៃព្រហ្បតិ៍ រដ្ឋាភិបាលកេនយ៉ាបានបញ្ចូនមន្ត្រីប៉ូលិស ១៩នាក់ទៅកាន់ប្រទេសសូម៉ាលីដើម្បីជួយពង្រឹងសមត្ថភាពរក្សាស្ថិរភាពនៅក្នុងប្រទេសនោះ។

លោក ប្រូណូ ស្ហីអូស្ហូ អ្នកនាំពាក្យប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុងណៃរ៉ូប៊ីថា  មន្ត្រីជាច្រើននាក់នឹងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពដែលកំពុងបន្តនៅក្រោមបេសកកម្មផ្លាស់ប្តូរសហភាពអាហ្វ្រិកនៅប្រទេសសូម៉ាលី (ATMIS) ក្នុងគោលបំណងលុបបំបាត់អំពើរហិង្សានៅក្នុងប្រទេស និងធានាដល់ការរួមរស់ដោយសន្តិភាព តាមរយៈការគាំទ្រការសន្ទនា ការបណ្តុះបណ្តាល ការណែនាំ ការប្រឹក្សា និងការចែករំលែកបទពិសោធន៍ផ្សេងៗ។

បើ​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបានឱ្យដឹងថា ក្រុមប៉ូលិស ATMIS នឹងមានបុគ្គលិក ១០៤០នាក់ រាប់បញ្ចូលទាំងអង្គភាពប៉ូលិសចំនួនប្រាំ (FPUs) និងរក្សាចំនួនបុគ្គលិកនោះរហូតដល់ខែធ្នូ  ឆ្នាំ២០២៤។

លោកប្រូណូនិយាយថា មន្ត្រីប៉ូលិសជាច្រើននាក់ត្រូវគេរំពឹងថា នឹងគាំទ្រដល់ការបណ្តុះបណ្តាលឯកទេស ផ្តល់ការ​ណែនាំ និងផ្តល់ការប្រឹក្សា​ដល់​កម្លាំង​ប៉ូលិស​សូម៉ាលី រាប់បញ្ចូលទាំងការយាមល្បាតរួមគ្នា និងកិច្ចការពារដំណើរការសំខាន់ៗផ្សេងទៀត។

មន្ត្រី​ដែលត្រូវ​បាន​បញ្ចូនចេញ​ពី​អង្គភាព​នានានៅក្នុងអគ្គស្នងការនគរបាលជាតិនឹងចូលរួម ជាមួយបុគ្គលិកសន្តិសុខផ្សេងទៀតនៅក្នុងប្រទេសសូម៉ាលី ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធ អាល់ កៃដា ដែលជាសម្ព័ន្ធមិត្តជាមួយក្រុមសម្មប្រយុទ្ធ អាល់ ស្ហាបាប នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាស្ថិរភាព៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here