ជនស៊ីវិល ២នាក់រងរបួសក្នុងការវាយប្រហារដោយកាំភ្លើងធំទៅលើភូមិថាល ថាមើរ នៃខេត្តហាសាកា

0

ប្រទេសស៊ីរី៖ជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍នៅក្នុងហេតុការណ៍វាយប្រហារដោយកាំភ្លើងធំ ដោយកម្លាំងតួកគីលើភូមិ ថាល ថាមមឺរ ភាគនិរតីនៃខេត្តហាសាកា។

ប្រភពព័ត៌មានក្នុងតំបន់ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “កាលពីល្ងាចថ្ងៃសៅរ៍ កាំភ្លើងធំរបស់កម្លាំងដឹកនាំដោយតួកគី បានវាយប្រហារដោយបាញ់គ្រាប់ផ្លោងជាច្រើនគ្រាប់ទៅលើតំបន់​ អាល់ សាលម៉ាសា នៅជុំវិញភូមិ ថាល ថាមើរ ភាគពាយ័ព្យនៃប្រទេសបណ្តាលឱ្យជនស៊ីវិល ២នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ដែលជាទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាជននៅក្នុងតំបន់។​”

កាលពីថ្ងៃសុក្រ កម្លាំងតួគីបានវាយប្រហារទៅលើភូមិ ម៉ូលឡា អាប់បាស់ នៅក្នុងទីក្រុងអាល់ ខ្វាមថានីយៀរ នៅក្នុងខេត្តហាសាកា ភាគនិរតីនៃប្រទេស បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន SANA ចុះផ្សាយថ្ងៃ SANA ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here